ប្រធានគណកម្មាធិការឃោសនាអប់រំ​មជ្ឈឹមលោក Vo Van Thuong អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន

(VOVWORLD) -ភាគីទាំងពីបានផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណ បក្សកាន់អំណាច“  Nur Otan” របស់កាហ្សាក់ស្ថាន និយាយដោយឡែក និងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមផងដែរ។
ប្រធានគណកម្មាធិការឃោសនាអប់រំ​មជ្ឈឹមលោក Vo Van Thuong អញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ចាប់ពីថ្ងៃទី ១៦-១៨ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយប្រធាន គណកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បាន អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សកាន់អំណាច រដ្ឋាភិបាលនិងរដ្ឋសភាកាហ្សាក់ស្ថាន។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីបានផ្លាស់ប្តូរទិសដៅ និងវិធានការដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណ បក្សកាន់អំណាច“  Nur Otan” របស់កាហ្សាក់ស្ថាន និយាយដោយឡែក និងទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួមផងដែរ។

ភាគីទាំងពីរបានអះអាងថាវៀតណាមនិងកាហ្សាក់ស្ថានមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគមានការវិវឌ្ឍជាវិជ្ជមាន ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតដោយផ្តោតលើការទាញយកប្រៀបខ្លាំង ក៏ដូចជាតម្រូវការរបស់គ្នាទៅវិញទៅមក។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើតនោះ លោក Vo Van Thuongបានជូនដំណឹងដល់កាហ្សាក់អំពីស្ថានភាពបច្ចុប្បន្ននិងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត។ លោកបានអះអាងនូវជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះស្រាយរាល់ជម្លោះនៅសមុទ្រខាតកើតដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ