ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាមទទួលជួបគណៈប្រតិភូគណៈកម្មាធិការយុវជនគណៈបក្ស LDP ជប៉ុន
(VOVWORLD) - នៅទីនេះ លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយជប៉ុន ហើយកំណត់ថា ជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែងរបស់ វៀតណាម មាន បំណងរួមជាមួយជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការថែមទៀតឲ្យសក្ដិសម ជាមួយសក្ដានុពលនៃប្រទេសទាំង២។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong (ខាងស្ដាំ)និងសមាជិកសភាជាន់ទាបលោក Keisuke Suzuki អគ្គលេខាធិការរងគណៈបក្សប្រជាធិបតេយ្យសេរីនិងជាប្រធានគណៈកម្មាធិការយុវជន LDP (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូគណៈកម្មាធិការយុវជនគណៈបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន ដឹកនាំដោយសមាជិកសភាជាន់ទាបលោក Keisuke Suzuki អគ្គលេខាធិការរងគណៈបក្សប្រជាធិបតេយ្យសេរីនិងជាប្រធានគណៈកម្មាធិការយុវជន LDP ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ សីហា។ នៅទីនេះ លោក Vo Van Thuong អះអាងថា បក្ស រដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយជប៉ុន ហើយកំណត់ថា ជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែងរបស់វៀត ណាម មាន បំណងរួមជាមួយជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការថែមទៀតឲ្យសក្ដិសម ជាមួយសក្ដានុពលនៃប្រទេសទាំង២។
រីឯខ្លួនវិញ សមាជិកសភាជាន់ទាបលោក Keisuke Suzuki មានបំណងថា នាពេលខាងមុខ ភាគីទាំង២បន្តសហការគ្នាដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាងជប៉ុននិងវៀតណាមអភិវឌ្ឍន៍ដោយនិរន្តរភាពនិងសមស្រប ជាមួយនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២៕