ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម To Huy Rua បញ្ចប់ដំណើរទស្សនកិច្ចជប៉ុន ប្រកបដោយជោគជ័យ

ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម To Huy Rua បញ្ចប់ដំណើរទស្សនកិច្ចជប៉ុន ប្រកបដោយជោគជ័យ - ảnh 1
លោក To Huy Rua ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe
 (រូបថតៈ xaluan.com)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់សម្ព័ន្ធភាពសមាជិកសភាមិត្តភាព ជប៉ុន-
វៀតណាម គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់ចំណុះក្រុមបណ្តាសមាជិកសភាវៀត
ណាម-ជប៉ុន​ ដឹកនាំដោយលោក To Huy Rua សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម និងជាប្រធានក្រុម សមាជិកសភមិត្តភាព
វៀតណាម-ជប៉ុន បានអញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅជប៉ុនចាប់ពីថ្ងៃទី១
ដល់ថ្ងៃទី៥សីហាឆ្នាំ២០១៣។ ក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo
Abe នាថ្ងៃទី២​សីហា លោក To Huy Rua អះ​អាងថា វៀតណាមជានិច្ចកាលយក
ចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយជប៉ុន។ រីឯ នាយករដ្ឋមន្រ្តី Shizo Abe បាន
សង្កត់ធ្ងន់ថា ការដែលលោកជ្រើសរើសវៀត ណាមជាការបោះជំហានដំបូងក្នុង
ដំណើរបំពេញទស្សនកិច្ចបរទេសក្រោយ ពីទទួលដំណែង សឲ្យឃើញថា តូក្យូ
យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយរដ្ឋ​ធានីហាណូយ។​ លោក Shinzo Abe
អះអាងថា នឹងរួមចំណែកធ្វើឲ្យទំនាក់ ទំនងនៃប្រទេសទាំងពីឡើងកំពស់ថ្មី។ មុន
នោះ លោក​ To Huy Rua បានជួបជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ