ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិម លោកស្រី Truong Thi Mai អញ្ជើញជួបសំណេះសំណាលជាមួយអណិកជនថៃ
(VOVWORLD) - នាព្រឹកថ្ងៃទី២៨ខែកញ្ញា នៅទីក្រុងហាណូយ សមាជិកការិយាល័យ នយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិមលោកស្រី Truong Thi Mai អញ្ជើញទទួលជួបជាមួយគណៈប្រតិភូអតីត លោកគ្រូអ្នកគ្រូអណិកជនប្រចាំនៅថៃក្នុងឱកាសបំពេញទស្សនកិច្ចនៅ វៀតណាម។
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិម លោកស្រី Truong Thi Mai អញ្ជើញជួបសំណេះសំណាលជាមួយអណិកជន ថៃនៅទីក្រុងហាណូយ |
ក្នុងជំនួបនេះជាមួយតំណាងអតីតលោកគ្រូអ្នកគ្រូអណិកជនប្រចាំនៅថៃ ចំនួន ៨១ នាក់ លោកស្រី Truong Thi Mai បានអះអាងថា បក្សនិងរដ្ឋវៀតណាម តែងតែវាយតម្លៃខ្ពស់ចំពោះការវិភាគទានដ៏មានតម្លៃរបស់សហគមន៍វៀតណាម ប្រចាំនៅថៃ ទាំងក្នុងការដណ្តើមឯករាជ្យជាតិកាលពីមុនមកទាំងក្នុងដំណើរការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃ។ ទន្ទឹមនេះលោកស្រី Truong Thi Mai ក៏មានគោលបំណងចង់ឲ្យអតីតលោកគ្រូអ្នកគ្រូអណិកជនប្រចាំនៅថៃ និយាយដោយឡែកនិងសហគមន៍ វៀតណាមប្រចាំនៅថៃនិយាយរួម នឹងបន្ត បង្កើនចំណងសាមគ្គីភាព ជិតស្និទ និងពង្រីកវប្បធម៌ជាប្រពៃណីរបស់ប្រទេស ជាតិផងដែរ៕