ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែសីហា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹមវៀតណាមលោកស្រី Truong Thi Mai បានជួបធ្វើការជា មួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាង វៀតណាមប្រចាំឯបរទេស ដែលទើបនឹងបានតែងតាំងក្នុងអាណត្តិ ២០១៨-២០២១។

 នៅទីនេះ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ជា ពិសេសដល់កិច្ចការបរទេស ហើយកំណត់នេះជាកត្តាសំខាន់ក្នុងដំណើរការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាព។ លោកស្រី Truong Thi Mai បានស្នើឲ្យក្រសួងការបរទេស និងស្ថាប័នតំណាងវៀត ណាមប្រចាំឯបរទេស ត្រូវ ការសហការជាមួយគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម សំដៅបង្កើនប្រសិទ្ធ ភាពក្នុងការអនុវត្តភារកិច្ចនានាដូចជា៖ គាំពារប្រជាពលរដ្ឋ ឃោសនាអំពីគោល នយោបាយ ច្បាប់របស់រដ្ឋទៅកាន់អាណិកជនវៀតណាមនៅឯបរទេស ចលនា ជនវៀតណាមសាមគ្គីគ្នា ថែរក្សាភាសាវៀតណាមនិងអត្តសញ្ញាណជាតិ រួមវិភាគ ទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមី តាមនោះរួម ចំណែកលើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ