ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai ទៅបំពេញទស្សនកិច្ចការងារនៅនូវែលសេឡង់

(VOVWORLD) -បន្ទាប់ពីដំណើរបំពេញទស្សន កិច្ចនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២០តុលាមក គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញបន្តដំណើរទស្សនកិច្ចការងារនៅប្រទេស នូវែលសេ ឡង់។
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai ទៅបំពេញទស្សនកិច្ចការងារនៅនូវែលសេឡង់ - ảnh 1 សកម្មភាពរបស់លោកស្រី Truong Thi Mai នៅនូវែលសេឡង់

ក្នុងរយៈពេលស្នាក់នៅ នូវែលសេឡង់ គណៈប្រតិ ភូបានជួបធ្វើការជាមួយលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសនូវែលសេឡង់និងថ្នាក់ដឹកនាំមួយចំនួនរបស់នូវែលសេឡង់ផងដែរ។

        ក្នុងបណ្តាជំនួប លោកស្រី Truong Thi Mai បានអះអាងថា វៀត ណាមជានិច្ចកាល គោរពនូវតួនាទីរបស់ នូវែលសេឡង់ក្នុងគោលនយោ បាយកិច្ចការបរទេសរបស់ ខ្លួន និងសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែម ទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ