ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai៖ ព្រះពុទ្ធសាសនារួមដំណើរជាមួយប្រទេសជាតិ
(VOVWORLD) -ក្នុងឱកាសត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំច សំរឹទ្ធស័ក ២០១៨ នាព្រឹកថ្ងៃ៩ខែកុម្ភៈនៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាប្រជា ជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូ សមាគមព្រះពុទ្ធសាសនាវៀតណាម ដឹកនាំដោយព្រះតេជ្ជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម។
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញទទួលជួបជាមួយព្រះតេជ្ជគុណ Thich Thanh Nhieu |
នៅក្នុង ជំនួបនេះ លោកស្រី Truong Thi Mai បានគូសបញ្ជាក់ថា ជាមួយនឹងពាក្យស្លោក រួម ដំណើរជាមួយប្រទេសជាតិ រួមចំណែកកសាងផែនមហាសាមគ្គី សមាគមព្រះពុទ្ធ សាសនាវៀតណាម មានការរួមវិភាគទានជាច្រើនសម្រាប់កិច្ចការសង្គម។ ហើយក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកស្រី Truong Thi Mai បានជូនពរ ព្រះតេជ្ជគុណ Thich Thanh Nhieu និងព្រះសង្ឃទាំងអស់ក្នុងក្រុមប្រឹក្សាភិបាល ទទួលបានសុខភាពល្អនិងដាក់ចេញទិសដៅដើម្បីសមាគមព្រះពុទ្ធសាសនា កាន់តែ អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងជាអង្គការសាសានារួមដំណើរជាមួយប្រទេសជាតិ។
អញ្ជើញឆ្លើយតបវិញ ព្រះតេជ្ជគុណ Thich Thanh Nhieu បានអះ អាងថា សមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តរួមដៃជាមួយសាសនាដទៃទៀត ក៏ដូចជាជនរួម ជាតិទូទាំងប្រទេស បង្កើតឡើងកម្លាំងមហាសាមគ្គី រួមចំណែកកសាងប្រទេសជាតិ សម្បូររុងរឿង ដើម្បីគោលដៅសង្គមយុត្តិធម៌ ប្រជាធិបតេយ្យនិងអរិយធម៌៕