ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាមជួបសន្ទនាជាមួយអគ្គនាយកអង្គការUNESCO

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Irina Bokova អគ្គនាយកអង្គការវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧សីហា។
ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាមជួបសន្ទនាជាមួយអគ្គនាយកអង្គការUNESCO - ảnh 1 ប្រធានគណៈ កម្មាធិការជាតិ UNESCO វៀតណាម លោក Le Hoai Trung អនុរដ្ឋ មន្ត្រីការរបរទេស បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Irina Bokova

នារសៀលថ្ងៃទី២៤សីហា នៅទីក្រុងហាណូយ ប្រធានគណៈ កម្មាធិការជាតិ UNESCO វៀតណាម លោក Le Hoai Trung អនុរដ្ឋ មន្ត្រីការរបរទេស បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Irina Bokova។ នៅទី នេះ លោក Le Hoai Trung បានសង្កត់ធ្ងន់លើសារៈ សំខាន់របស់ UNESCO ក្នុងការ អនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ និងមានបំណងថា វៀតណាមនិង UNESCO អាចបង្កើនកិច្ចសហប្រតិបត្តិការឲ្យ បានខ្លាំងក្លាថែមទៀត រួមគ្នាចែករំលែកបទពិសោធន៍សម្រាប់បម្រើការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ភាគីនីមួយៗប្រកបដោយនិរន្តសភាព។

        រីឯខ្លួនវិញ អគ្គនាយក UNESCO លោកស្រី Irina Bokova បានទទួលស្គាល់ចំពោះរាល់ការរួមចំណែកសកម្មនិងតួនាទីសំខាន់របស់វៀតណាមសម្រាប់អង្គការ UNESCO។ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះការដែល វៀតណាមបានធ្វើជា ស្ពាន ជម្រុញទំនាក់ទំនងរវាងអាស៊ានជាមួយ UNESCO ជាពិសេស ក្នុងបរិបទនៃ ការរំលឹកខួបលើកទី៥០ទិវាអង្គការអាស៊ាន។

        មុននោះ ខណៈដែលមកដល់ទីក្រុងហាណូយ លោកស្រី Bokova បានអញ្ជើញ ទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ