ប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong-un បានបញ្ចប់ដោយល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៩ ប្រធានបក្សពលកម្មកូរ៉េខាងជើង ប្រធានគណៈ កម្មាធិការជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក Kim Jong-un និងគណៈប្រតិភូជាន់ខ្ពស់នៃសាធា រណរដ្ឋ ប្រជាធិបតេ ប្រជាមានិតកូរ៉េបានអញ្ជើញឡើងរថភ្លើង  វិលត្រឡប់មកប្រទេសវិញ បញ្ចប់ដោយល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។

ប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong-un បានបញ្ចប់ដោយល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម - ảnh 1 លោកប្រធានកូរ៉េខាងជើង Kim Jong-un គោរពលាប្រជាជនខេត្ត Lang Son ដែលមកជូនដំណើរ 

ជូនដំណើរលោកប្រធាន Kim Jong-un នៅស្ថានីយ៍រថភ្លើង Dong Dang នៃខេត្ត Lang Son មានវត្តមានលោក Vo Van Thong ប្រធានគណៈកម្មាធិការឃោសនាមជ្ឈិម ថ្នាក់ដឹកនាំការិយាល័យរដ្ឋាភិបាលនិងក្រសួង ស្ថាប័នមជ្ឈិមមួយចំនួននិងខេត្ត Lang Son  រួមទាំងប្រជាជនច្រើនកុះករផងដែរ។

លោកប្រធាន Kim Jong-un បានអញ្ជើញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាម Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ ក៏ដូចជាប្រជាជនវៀតណាម ដែលបានទទួលបដិសញ្ឋារកិច្ចដ៏កក់ក្តៅនិងមិត្តភាពបំផុតចំពោះរូបលោកប្រធានផ្ទាល់និងគណៈប្រតិភូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ