ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន)

ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន) - ảnh 1
ប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅម៉ាកាវ(ចិន)

(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនរបស់ចិន នាយប់ថ្ងៃទី
​១២ ខែធ្នូ អនុរដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិអំពីជនវៀត​ណាមនៅ​
ឯបរទេស លោក Vu Hong Nam បានមានជំនួបសន្ទនាជាមួយ​ដំណាងសហគមន៍​ជន
វៀតណាម នៅម៉ាកាវ(ចិន)។ នៅទីនេះ លោក Vu Hong Nam បានអះអាងថា៖ ​បក្ស 
​រដ្ឋ និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្តល់​ការ​យកចិត្តទុកដាក់ជាពិសេសចំ​ពោះ​សហគមន៍ជនវៀតណាម នៅឯបរទេស ​និយាយរួម និងសហគមន៍ជនវៀត​ណាម​នៅ
ម៉ាកាវនិយាយដោយឡែក និង​ចាត់ទុកសហគមន៍ជនវៀតណាមនៅឯប​​រ​ទេស​ជាផ្នែក
មួយមិនអាចកាត់ផ្តាច់​ចេញបានឡើយ។ អនុរដ្ឋមន្ត្រី លោក Vu Hong Nam ​វាយតំលៃ
ខ្ពស់ចំពោះ​ការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅ​ម៉ាកាវ ចំពោះបុព្វ
ហេតុកសាងប្រទេសជាតិ ក្នុងរយៈពេលកន្លងទៅ និងមានគោល​បំណងថាបងប្អូន
ប្រជាជននៅទីនេះ បន្តអនុវត្តល្អគោលការណ៍ គោលនយោបាយ ​និងច្បាប់របស់ប្រ
ទេសសាមី ខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង រួមគ្នាសាមគ្គីភាព ធ្វើ
មានសំរាប់គ្រួសារ ស្រុកកំណើតនិងប្រទេសជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ