ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទទួលជួបគណៈប្រតិភូកងទ័ព ជើងទឹកអាមេរិក
(VOVWORLD) - អនុសេនីយ៍ឯក Philip G. Sawyer ឲ្យដឹងថា ដំណើរទស្សនកិច្ចនៅទីក្រុង Da Nang លើកនេះមិនត្រឹមតែមានអត្ថន័យចំពោះកងទ័ពជើងទឹកនៃប្រទេសទាំង ពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងដែលកំពុងអភិវឌ្ឍន៍ ប្រកបដោយភាពល្អប្រសើររវាងប្រទេសទាំងពីរទៀតផង។
អនុសេនីយ៍ឯក Philip G. Sawyer ជួបសន្ទនាជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang |
នាយប់ថ្ងៃទី៥ មិនា បន្ទាប់ពីចូលចតកំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមចាប់ពីថ្ងៃទី៥ដល់ទី៩ មិនា នោះ អនុសេនីយ៍ឯក Philip G. Sawyer មេបញ្ជាការកងនាវាទី៧ កងនាវាប៉ាស៊ីហ្វិករបស់អាមេរិក រួមជាមួយថ្នាក់ដឹកនាំក្រុមនាវាកងទ័ពជើងទឹកអាមេរិក បានមកជួបសម្ដែងការគួរសមថ្នាក់ដឹកនាំទីក្រុង Da Nang។ អនុសេនីយ៍ឯក Philip G. Sawyer ឲ្យដឹងថា ដំណើរទស្សនកិច្ចនៅទីក្រុង Da Nang លើកនេះមិនត្រឹមតែមានអត្ថន័យចំពោះកងទ័ពជើងទឹកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងដែលកំពុងអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើររវាងប្រទេសទាំងពីរទៀតផង។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ឲ្យដឹងថាក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ ទីក្រុង Da Nang បានទទួលស្វាគមន៍មន្ត្រីអាមេរិកជាច្រើនរូបក៏ដូចជាក្រុមនាវាកងទ័ពជើងទឹកអាមេរិកមកបំពេញទស្សនកិច្ចនៅទីក្រុង។
“អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូធំៗអំពីការវិនិយោគផ្ទាល់ ក៏ដូចជា ការផ្ដល់ទុន ODA សំរាប់ទីក្រុង Da Nang។ នាបច្ចុប្បន្នទីក្រុង Da Nang មានគម្រោងការណ៍វិនិយោគផ្ទាល់ជិត៥០គម្រោង ដោយដើមទុនសរុបជាង៥០០លានដុល្លា”។
ក្នុងរយៈពេលស្នាក់នៅទីក្រុង Da Nang គណៈប្រតិភូកងទ័ពជើងទឹកអាមេរិកក៏ចូលរួមសកម្មភាពផ្លាស់ប្ដូរខាងបច្ចេកទេស ប្រកួតកីឡាមិត្តភាពនិងសកម្មភាពសហគមន៍មួយចំនួនទៀតផង៕