ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ

          (VOV)_នាថ្ងៃទី៣០សីហា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ 
(ភាគខាងត្បូងវៀតណាម) អំពីស្ថានភាពអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
ច្បាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា លោក Nguyen Thien Nhan ប្រធាន​គណៈកម្មាធិ​ការ
​មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធិផល​ដែល​
ទីក្រុងទទួលបាន ដូចជា៖ អនុវត្តរូបសណ្ឋានច្នៃប្រឌិតថ្មី វិទ្យាសាស្ត្រ បច្ចេក​វិទ្យា 
កម្មវិធី Robot ឧស្សាហកម្ម និងពិសោធន៍​រូបសណ្ឋានប្រាក់ខែខ្ពស់ពីថវិកាដើម្បី​
ទាក់ទាញអ្នកជំនាញការពូកែ។ ប៉ុន្តែ តាមលោក Nguyen Thien Nhan ថា៖ ​ទីក្រុង
ហូជីមិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វិទ្យាសាស្ត្រ របស់ប្រទេសទាំងមូល ​បានជា
ទីក្រុងហូជីមិញ ត្រូវវិនិយោគច្រើនជាងទៀតសំរាប់វិទ្យាសាស្ត្រ បច្ចេក​វិទ្យា ដើម្បី
បំពេញតម្រូវការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតកម្លាំង​ចលករសំរាប់ការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ