ប្រធានគណៈកម្មាធីការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក
|
ប្រធានគណៈកម្មាធីការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយអនុប្រធានធនាគារពិភពលោក |
(VOV)_នារសៀលថ្ងៃទី១កក្ដា នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួបសន្ទនា
ជាមួយលោកស្រី Victoria Kwa Kwa នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម
បានមកជំរាបលា បញ្ចប់បេសកម្មនៅវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈឹមរណ
សិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអបអរសាទរលោកស្រីត្រូវបាន
ចាត់តាំងជាអនុប្រធាននាធនាគារពិភពលោក(WB) ទទួលបន្ទុកតំបន់អាស៊ី-បាស៊ី
ហ្វីក។ លោក Nguyen Thien Nhan បានអះអាងថា៖ ក្នុងដំណាក់កាលធ្វើការងារនៅ
វៀតណាមលោកស្រី Victoria Kwa Kwa បានមានការរួមវិភាកទានសកម្មជាច្រើនចំពោះវៀតណាម ហើយលោកសង្ឃឹមថា៖ក្នុងតួនាទីថ្មី លោកស្រី Victoria Kwa Kwa
បន្តរួមវិភាគទានច្រើនថែមទៀត ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនៅគ្រប់តំបន់
ដែលក្នុងនោះមានវៀតណាម ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម
និងធនាគារពិភពលោក។
លោកស្រី Victoria Kwa Kwa បានអះអាងថា៖ធនាគារពិភពលោក ក៏ដូចជា
លោកស្រី នឹងបន្តការងារជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្ម និងប្រសិទ្ធិភាព ដើម្បី
វៀតណាមបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ និងអនុវត្តគោលដៅនានារបស់ខ្លួន៕