ប្រធានគណៈកម្មាធិការមជ្ឈឹមរណសរិ្សមាតុភូមិជូនពរព្រះសង្ឃ-ពុទ្ធសាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា
(VOVworld)-នាថ្ងៃទី១២ឧសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan បានផ្ញើរសំបុត្រជូនពរដល់ព្រះសង្ឃនិងពុទ្ធសាស
និកទាំង អស់នៃសមាគមពុទ្ធសាសនាវៀតណាមក្នុងនិងក្រៅប្រទេសក្នុងឱកាស
មហាពិធីបុណ្យ វិសាខបូជាឆ្នាំ២០១៦។ ក្នុងសារលិខិត លោក Nguyen Thien Nhan
មានបំណងថា បុព្វជិក រួមទាំងពុទ្ធសាសនិក ទូទាំងប្រទេសគប្បីសាមគ្គីក្នុងផែន
មហាសាមគ្គីជាតិ បន្តពង្រឹង និងពង្រីកប្រពៃណីយ៉ាងល្អប្រសើររបស់ព្រះពុទ្ធសាសនា
វៀតណាមក្នុងសម័យកាលថ្មី។ ទន្ទឹមជាមួយគ្នានោះ គប្បីរួមចំណែក យ៉ាងសកម្ម
ចូលក្នុងរាល់ចលនាស្នេហាជាតិដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
បំផុសឡើង និងជម្រុញសកម្មភាពគាំពាសង្គមនិងធានាសន្តិសុខសង្គម។ នោះក៏
ជាប្រការ រួមចំណែកជាក់ស្តែងក្នុងការពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំង
មូលដែរ៕