ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Bac Giang
|
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម |
(VOV)_នាថ្ងៃទី១៣មិនា លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាសមាជិកសភា នីតិកាលទី១៣
មណ្ឌលខេត្ត Bac Giang បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត នៅទីក្រុង Bac
Giang (ភាគខាងជើងវៀតណាម)។ បណ្ដាសមាជិកសភាមណ្ឌលខេត្ត Bac Giang
បានជូនដំណឹងអំពីខ្លឹមសារ កម្មវិធីនៃកិច្ចប្រជុំលើកទី១១ សម័យប្រជុំចុងក្រោយ
របស់រដ្ឋសភានីតិកាលទី១៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១មិនា ដល់ថ្ងៃទី
១៦មេសា ជូនដំណឹងចំពោះអ្នកបោះឆ្នោតអំពីលទ្ធផលសកម្មភាពនៃគណៈប្រតិភូសមាជិកសភា ខេត្ត Bac Giang ក្នុងអាណត្តិកន្លងទៅ ស្ដាប់ ទទួលយកមតិ សំណូម
ពររបស់អ្នកបោះឆ្នោត៕