ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ធ្វើទស្សនកិច្ចនិងជូនអំណោយតេតនៅខេត្ត Hau Giang
(VOVWORLD) - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោស័ក ២០២០ នាព្រឹកថ្ងៃទី ៣ ខែមករា គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញមកទស្សនានិងជូនអំណោយនៅសាលាចិញ្ចឹមបីបាច់កុមារកំព្រា Hoa Mai Can Tho និងគណៈកម្មាធិការប្រជាជនឃុំ Thanh Xuan ស្រុក Chau Thanh A។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងលេខាគណៈកម្មាធិការបក្សខេត្ត Hau Giang លោក Lu Van Hung បានជូនអំណោយដល់ប្រជាជននៅឃុំ Thanh Xuan ស្រុក Chau Thanh A ខេត្ត Hau Gianh (រូបថតៈ mattran.org.vn)
|
អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលកុមារកំព្រា Hoa Mai Can Tho លោក Tran Thanh Man សង្ឃឹមថា នាពេលខាងមុខនេះ អាជ្ញាធរខេត្តនឹងបន្តកៀរគរប្រភពធនធាន ដើម្បីថែរក្សាកុមារកំព្រាដែលមានស្ថានភាពលំបាក។
នៅឯគណៈកម្មាធិការប្រជាជន ឃុំ Thanh Xuan លោក Tran Thanh Man បានជួបសំណេះសំណាល ជូនពរបុណ្យតេតនិងជូនអំណោយសម្រាប់គ្រួសារចំនួន១០០ ដែលជាគ្រួសារគោលនយោបាយ យុទ្ធជនបដិវត្ត គ្រួសារក្រីក្រក្នុងឃុំផងដែរ៕