ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារលិខិត​ជូន​ពរបុណ្យណូអែលឆ្នាំ២០២១

(VOVWORLD) - ក្នុងឱកាសពិធីបុណ្យណូអែលឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានផ្ញើសារលិខិតអបអរសាទរជូនអ្នកមុខអ្នកការទាំងអស់ ប្រកបដោយសេចក្ដីកក់ក្ដៅ សុខសាន្តត្រាណ និងសុភមង្គល។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារលិខិត​ជូន​ពរបុណ្យណូអែលឆ្នាំ២០២១ - ảnh 1ទិដ្ឋភាពបុណ្យណូអែលឆ្នាំ២០២១  (រូបថត៖ Hoang Hieu/VNA)

ក្នុងសារលិខិត លោក Do Van Chien បានសង្កត់ធ្ងន់ថា នៅក្នុងពិធីបុណ្យឆ្នាំនេះ បានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់។ កម្មាភិបាល យុទ្ធជន និងជនរួមជាតិនៅទូទាំងប្រទេសដោយមិនប្រកាន់វណ្ណៈ វ័យអាយុ ភេទ ជនជាតិ និងសាសនាកំពុងសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នា  “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងខ្លាំងសត្រូវអញ្ចឹង”។ គំរូជាច្រើនអំពីការលះបង់ដ៏ឧត្តុង្គឧត្តមរបស់អ្នកមុខអ្នកការកាតូលិក និងប្រូតេស្តង់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបរិច្ឆាគថវិកាទៅក្នុងមូលនិធិវ៉ាក់សាំង និងការចែករំលែកទំនិញ សំភារៈ បរិក្ខាពេទ្យរាប់ម៉ឺនតោន គឺបានចូលរួមចំណែកជាមួយសង្គមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien មានជំនឿជាក់ថា សមាគមន៍សាសនា ជនរួមជាតិកាតូលិក និងប្រូតេស្តង់វៀតណាមជានិច្ចកាលពង្រីកប្រពៃណីស្នេហាជាតិយ៉ាងជិតស្និទ្ធិ និងរួមដំណើរជាមួយប្រជាជាតិ សាមគ្គីគ្នាជាងទៀត ក៏ដូចជាបន្តប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយស្មារតី " សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ប្រកបដោយប្រសិទ្ធភាព " ដោយរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ