ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមNguyenThienNhanបំពេញការងារនៅខេត្តHau Giang
|
ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan |
(VOVworld) - នាថ្ងៃទី១៨ មិថុនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានចូលរួមនិងបញ្ជាណែនាំនៅសន្និបាតតំណាង
រណសិរ្សមាតុភូមិនៃខេត្ត Hau Giang លើកទី៨ នីតិកាល២០១៤-២០១៩។លោក Nguyen
Thien Nhan វាយតំលៃខ្ពស់ចំពោះការដែល គណៈកម្មាធិការបក្សខេត្ត Hau Giang បាន
យកចិត្តទុកដាក់ដល់ការសុក្រឹតការងារចាត់តាំងនៃក្បាលម៉ាស៊ីនគណៈកម្មាធិការ
រណសិរ្សមាតុភូមិវៀតណាមនៅគ្រប់ជាន់ថ្នាក់។លោកបានសំណូមពររណសិរ្សមាតុភូមិ
ខេត្ត Hau Giang ត្រូវផ្សពផ្សាយនិងពង្រីកបណ្ដាគំរូដ៏ល្អប្រសើរនិងមានប្រសិទ្ធិភាពរបស់
អង្គការសមាជិកានានាដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកាត់ បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់៕