ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅខេត្ត Tra Vinh
|
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជា
ប្រធានរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលរួមទិវា
បុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ Hoa Lac A ស្រុក Chau
Thanh ខេត្ត Tra Vinh (រូបថតៈ vietnamnet)
|
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៥ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ
វៀតណាម ថ្ងៃទី១៨វិច្ឆិកា នាព្រឹកថ្ងៃទី៨វិច្ឆិការ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធានរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឃុំ Hoa Lac A ស្រុក
Chau Thanh ខេត្ត Tra Vinh ។ នៅទីនេះ លោក Nguyen Thien Nhan លើកតម្កើង
ឃុំ Hoa Lac A ដែលបានរួចផុតពីភាពក្រីក្រដោយការកាត់ បន្ថយចំនួនគ្រួសារក្រីក្រ
បាន២៥គ្រួក្នុងឆ្នាំកន្លងទៅ។ លោក បានសង្កត់ធ្ងន់ថា បើសិនចង់រួចផុតពីភាពក្រី
ក្រគឺត្រូវ សាមគ្គីគ្នានិងជួយគ្នាទៅវិញទៅមកតាមរយៈរូបសណ្ឋានសហករណ៍។
តាម រយៈរូបសណ្ឋាននេះ នឹងរួមចំណែកាត់បន្ថយចំណាយដើមទុនសម្រាប់ផលិត
កម្ម និងអនុវត្តបានវិទ្យាសស្ត្របច្ចេកទេសជឿនលឿនចូលក្នុងផលិតកម្ម។ ប្រធាន
រណសិរ្សមាតុភូមិវៀតណាមក៏បានស្នើថ្នាក់ដឹកនាំឃុំ Hoa Lac A បន្ត ដាក់ចេញកម្មវិធី
សកម្មភាពនិងរក្សាកិត្តនាមជាឃុំវប្បធម៌នារយៈ១០ឆ្នាំបន្ត បន្ទាប់ខាងមុខផងដែរ៕