ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្ត Hau Giang

(VOVWORLD) - នាថ្ងៃទី២៩ខែមករា ប្រធានគណៈកម្មា ធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់គ្រួសារគោលនយោបាយ កម្មករនិយោជិត និងគ្រួសារក្រីក្រលើទូទាំងខេត្ត Hau Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩។

នៅឯក្រុមហ៊ុនភាគហ៊ុនកាត់ដេរ Nha Be ទីក្រុង Vi Thanh លោក Tran Thanh Man បានប្រគល់អំណោយចំនួន៥០កញ្ចប់ដល់កម្មករ និយោជិតដែលមានស្ថានភាពលំបាក ។ អំណោយមួយកញ្ចប់មានតម្លៃ១លានដុង រួមទាំងសភារៈចាំបាច់មួយចំនួនផងដែរ។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Tran Thanh Man បានស្នើឲ្យខេត្ត Hau Giang បន្តថែទាំដល់ជីវភាពខាងសំភារៈនិងខាងស្មារតីសម្រាប់កម្មករ និយោជិត លើទូទាំងខេត្ត ជាពិសេសក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៩ នេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ