ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Bac Giang

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Bac Giang - ảnh 1

(VOVworld) - អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើក ទី៩រដ្ឋសភានីតិកាលទី១៣ នាព្រឹកថ្ងៃទី២៣ មេសា លោក Nguyen Thien Nhan សមា
ជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមរួមជាមួយគណៈប្រតិភូសមាជិកសភានៅខេត្ត Bac Giang ភាគខាងជើង
វៀតណាម​បានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅមហាវិទ្យាល័យកសិ-
រុក្ខកម្មខេត្ត Bac Giang។នៅទីនេះ បណ្ដាអ្នកបោះឆ្នោតបានស្នើរបក្ស រដ្ឋ និងក្រសួង ស្ថាប័នទាក់ទិននានាមានគោលនយោបាយសំដៅជំរុញទំនាក់ទំនងរវាងសាលា
ជាមួយ អង្គភាពអាជីវកម្ម ព្រមទាំងលើកទឹកចិត្តអង្គភាពអាជីវកម្មជួយឧបត្ថម្ភក្នុង
ការបណ្ដុះ បណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ។លោក Nguyen Thien Nhan បាន
ចាត់ទុកថា វៀតណាមមានមុខទំនិញកសិផលជាច្រើនដែលមានតំលៃ ប៉ុន្តែ​ប្រាក់
ចំណូលរបស់ អ្នកផលិនៅទាប ដោយសារវិធីសាស្រ្តផលិតកម្មគឺហួសសម័យ
មិនទាន់មានការតភ្ជាប់ សហប្រតិបតិ្តការក្នុងការផលិតកម្មកសិកម្ម។ហេតុនេះ
ហើយត្រូវកែសម្រួលវិធីសាស្ត្រផលិតកម្មកសិកម្មឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ