ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata ប្រចាំនៅវៀតណាម |
(VOV)_នាថ្ងៃទី១០មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណ
សិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយលោក
indronil Sengupta អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tata ( ឥណ្ឌា)ប្រចាំនៅវៀតណាមមក
សម្ដែងការគួរសម។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា៖
បក្សរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួល និងបើកទ្វារទទួលវិនិយោគិន
ឥណ្ឌា។ លោក Nguyen Thien Nhan ក៏បានសម្ដែងគោលបំណងថា៖ នាពេលខាងមុខ
នេះសម្ព័ន្ធក្រុមហ៊ុន Tata បង្កើនសកម្មភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកក៏
បានជឿជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Tata និងសហគ្រាស
ផ្សេងៗរបស់ឥណ្ឌារួមជាមួយដៃគូវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ តាមនោះ បង្កើនទំនាក់ទំនងការទូតចីរភាព និងយូរអង្វែង
រវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌា៕