ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវ
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ទទួលជួបជាមួយឯក អគ្គរដ្ឋទូតឡាវលោក Thongsavanh Phomvihane |
(VOVworld)-នាព្រឹកថ្ងៃទី២២មិថុនា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅ
វៀតណាម លោក Thongsavanh Phomvihane អញ្ជើញមកជួបសម្តែងការគួរ សមក្នុង
ឱកាសដែលលោកឯកអគ្គរដ្ឋទូតមកទទួលបេសកកម្មការទូតនៅវៀត ណាម
លោកNguyen Thien Nhan ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភុមិវៀតណាម
បានជឿជាក់ថា ដោយសមត្ថភាពនិង បទពិសោធ លោក Thongsavanh Phomvihane
នឹងបំពេញល្អបេសកកម្មរបស់ខ្លួន និងមានការរួម ចំណែកសកម្មទៅក្នុងការពូនជ្រុំ
ទំនាក់ទំនងសាមគ្គីពិសេស និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេស
ទាំងពីរវៀតណាមនិងឡាវ។ រីឯខ្លួនវិញ លោក Thongsavanh Phomvihane បានអះ
អាងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំ ប្រឹងប្រែងធ្វើជាស្ពានផ្សាភ្ជាប់នូវទំនាក់
ទំនងមិត្តភាពប្រពៃណី សាមគ្គីនិងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀត
ណាម៕