ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅខេត្ត Son La
(VOVWORLD) - ថ្លែងនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រនៅតំបន់ព្រៃភ្នំភាគខាងជើង ខេត្ត Son La កំពុងមានការបោះជំហានលោតផ្លោះក្នុងការអភិវឌ្ឍកសិកម្ម ជាពិសេសគឺកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ នាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ ខេត្តក៏ទទួលបានលទ្ធផលគួរអោយលើកទឹកចិត្តក្នុងបុព្វហេតុកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រផងដែរ។
នាថ្ងៃទី៣ ខែវិច្ឆិកា លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងក្រុមការងារបានទៅបំពេញ ទស្សនកិច្ចនៅខេត្ត Son La។ ថ្លែងនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាតំបន់ដែលមានទីតាំងយុទ្ធ សាស្ត្រនៅតំបន់ព្រៃភ្នំភាគខាងជើង ខេត្ត Son La កំពុងមានការបោះជំហាន លោតផ្លោះក្នុងការអភិវឌ្ឍកសិកម្ម ជាពិសេសគឺកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ នាពេលកន្លងទៅ។ ទន្ទឹមនឹងនោះ ខេត្តក៏ទទួលបានលទ្ធផលគួរអោយលើក ទឹកចិត្តក្នុងបុព្វហេតុកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រផងដែរ។
លោក Tran Thanh Man បានក្រើនរំលឹកថា នាពេលខាងមុខ ខេត្ត Son La ត្រូវការបង្កើន ជំរុញខ្លាំងនូវការងារឃោសនាអំពីគោលមាគ៌ា គោលនយោបាយ របស់បក្សនិងច្បាប់របស់រដ្ឋទៅកាន់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជនជាតិ ភាគតិច។ ក្រៅពីនោះ ខេត្តបន្តពង្រីកឧត្តមភាពក្នុងផលិតកម្មកសិកម្ម ផ្ទេរប្ដូរ រចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម លើកកំពស់គុណភាពនៃផលិតផលកសិកម្ម ជា ពិសេសគឺទំនិញនាំចេញផងដែរ៕