ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមធ្វើទស្សនកិច្ចនិងជូនពរឆ្នាំថ្មីចំពោះប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម

(VOVWORLD) - ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា សមិទ្ធិផលសេដ្ឋកិច្ច-សង្គម ដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមក មានការរួមចំណែកវិជ្ជមានរបស់ព្រះតេជគុណជាច្រើនអង្គ ព្រះសង្ឃនិងពុទ្ធបរិស័ទទូទាំងប្រទេស។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមធ្វើទស្សនកិច្ចនិងជូនពរឆ្នាំថ្មីចំពោះប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម - ảnh 1

លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម (រូបថតៈ TTXVN)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២០ និងបុណ្យតេតប្រពៃណី ឆ្នាំជូត ទោស័ក នោះ រសៀលថ្ងៃទី ២ ខែមករា លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីជូនចំពោះប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Thien Nhon នៅវត្ត Minh Dao នៃទីក្រុងហូជីមិញ។ ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា សមិទ្ធិផលសេដ្ឋកិច្ច-សង្គម ដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លង មក មានការរួមចំណែកវិជ្ជមានរបស់ព្រះតេជគុណជាច្រើនអង្គ ព្រះសង្ឃនិងពុទ្ធបរិស័ទទូទាំងប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះសមាគមព្រះពុទ្ធសាសនាវៀត ណាមបានបំពេញកិច្ចការមនុស្សធម៌សង្គមជាច្រើន ជាពិសេសគឺចលនាការពារបរិស្ថាន ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ក៏ដូចជា ការព្យាបាលជំងឺជូនប្រជាជនជាដើម។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំដែលប្រទេសជាតិនឹងប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយសំខាន់ៗជាច្រើននោះ  លោក Tran Thanh Man មានបំណងចង់អោយព្រះតេជគុណ Thich Thien Nhon សមាគមព្រះពុទ្ធសាសនា វៀតណាមគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ ដូនជីនិងពុទ្ធបរិស័ទ ទូទាំងប្រទេស បន្តគាំទ្របក្ស រដ្ឋ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យ រាល់ព្រឹត្តិការណ៍ ផែនការនិងគោល បំណងដែលបានដាក់ចេញ ជាពិសេស បន្តរួមដំណើរជាមួយប្រជាជនក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ