ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue

(VOVWORLD) -  នាព្រឹកថ្ងៃទី៥ខែឧសភា ប្រធានគណៈ កម្មាធិការជម្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារ បានទៅសួរសុខទុក្ខនិងជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញទៅជូនពរពិធីបុណ្យវិសាខបូជានៅខេត្ត Thua Thien Hue - ảnh 1លោក Tran Thanh Man  អញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh

ក្នុងឱកាសពិធីបុណ្យវិសាខបូជា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម លោក Tran Thanh Man និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខនិងជូន ពរព្រះតេជគុណ Thich Duc Thanh ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ខេត្ត Thua Thien Hue និងជាចៅអធិការវត្ត Bao Quoc រួមទាំងព្រះសង្ឃ សាសនិកនៅវត្ត Bao Quoc ឃុំ Duc ទីក្រុង Hue ខេត្ត Thua Thien Hue។

នៅទីនេះ លោក Tran Thanh Man បានអញ្ជើញជូនពរព្រះសង្ឃនិងសាសនិកទាំងអស់ទទួលរដូវកាលនៃពិធីបុណ្យវិសាខបូជាប្រកបដោយភាពសប្បាយរីករាយនិងសុភមង្គល។ ទន្ទឹមនឹងនោះដែរលោកសង្ឃឹមថា ក្នុងពេលខាងមុខ សមាគមព្រះពុទ្ធសាសនាខេត្ត Thua Thien Hue នឹងបន្តលើកកម្ពស់ផែនមហាសាមគ្គីភាពជាតិទាំងមូលដើម្បីអនុវត្តចលនាប្រជាជនរួមគ្នាកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្ត ផ្តោតការយកចិត្តទុក ដាក់ដល់សាសនា យកចិត្តទុកដាក់លើការស្ដារនិងជួសជុលទីសក្ការៈបូជាដើម្បីអនុវត្តជំនឿសាសនានិងសកម្មភាពសាសនា នានាផងដែរ។

នៅព្រឹកថ្ងៃដដែល គណៈប្រតិភូរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានអញ្ជើញទៅទស្សនានិងចែកអំណោយជា ផ្ទះមហាសាមគ្គីភាព ចំនួន ៣ ខ្នង ដែលមានតម្លៃ ៤០ លានដុង ១ខ្នង សម្រាប់គ្រួសារក្រីក្រ ចំនួន៣ នៅទីរួមស្រុក Huong Thuy ខេត្ត Thua Thien Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ