(VOVworld)-ក្នុងរយៈពេលស្នាក់នៅន័រវែសចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤មិថុនាតាម
សេចក្តីអញ្ជើញរបស់ក្រសួងការបរទេសន័រវែស ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងគណៈប្រតិភូ នៃ
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបធ្វើការជាមួយអនុប្រ
ធានរដ្ឋសភាន័រវែស Kenneth Svedsen និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន
របស់ន័រវែស។ ក្នុងឱកាសនេះដែរ លោក Nguyen Thien Nhan ក៏បានអញ្ជើញ
ជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅន័រវែស ជួប ជាមួយ
អាណិកជននៅក្រុង Oslo និងទៅសាកសួរសុខទុកគ្រួសារបញ្ញវ័ន្ត អាណិកជន
Le Tan ផងដែរ៕