ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអំណរសាទរមជ្ឈដ្ឋានជនរួមជាតិពុទ្ធសាសនា Hoa Hao

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអំណរសាទរមជ្ឈដ្ឋានជនរួមជាតិពុទ្ធសាសនា Hoa Hao - ảnh 1
អ្នកកាន់ពុទ្ធសាសនា Hoa Hao

(VOVworld) - ក្នុងឱកាសមហាពិធីវិសាខបូជាពុទ្ធសាសនា Hoa Hao ឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានផ្ញើរលិខិតអំណរសាទរដល់គណៈអភិបាលមជ្ឈឹម អ្នកមុខអ្នកការនិងជនរួមជាតិ
ពុទ្ធសាសនា Hoa Hao ទាំងមូល។ក្នុងលិខិត លោក Nguyen Thien Nhan ទទួលស្គាល់
និងវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានដ៏សកម្មរបស់ជនរួមជាតិពុទ្ធសាសនា
Hoa Hao ចំពោះបុព្វហេតុផែនមហាសាមគ្គីភាពជាតិ កសាង និងការពារមាតុប្រទេស
ក្នុងអំឡុងឆ្នាំៗកន្លងទៅ។លោក Nguyen Thien Nhan ជឿជាក់ថា នាពេលខាងមុខ គណៈអភិបាលមជ្ឈឹមនិងជនរួមជាតិពុទ្ធសាសនា Hoa Hao នឹងបន្តរួមដៃរួមកម្លាំង
ជាមួយប្រជាជននៅទូទាំងប្រទេសពូនជ្រុំឲ្យផែនមហា សាមគ្គីភាពជាតិ បង្កើនការ
ស្រុះចិត្តគំនិតសង្គម ព្រមទាំងទទួលនិងពង្រីករាល់ តំលៃសីលធម៌ វប្បធម៌ដ៏ល្អ
ប្រសើររបស់ប្រជាជាតិនិងសាសនា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ