ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងទិវាសារព័ត៌មានបដិវត្តន៍
(VOVWORLD) -ក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាថ្ងៃទី ២១ ខែមិថុនា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញសាកសួរសុខទុក្ខនិង អបអរសាទរចំពោះថ្នាក់ដឹកនាំ កម្មាភិបាល អ្នកកាសែត អ្នកយកព័ត៌មាន អ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម (VOV) ។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញសាកសួរសុខទុក្ខនិងអបអរសាទរចំពោះវិទ្យុសម្លេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម |
លោក Tran Thanh Man មានគោលបំណងចង់ឱ្យវិទ្យុសម្លេងវៀតណាមបន្ត ធ្វើសេនាធិការជូនដល់បក្សនិងរដ្ឋក្នុងការដាក់ចេញនូវឯកសារឲ្យទាន់ពេលវេលាក៏ដូចជាសុក្រិត្យយន្តការគោលនយោបាយច្បាប់ដើម្បីការពារផប្រយោជន៍របស់ក្រុមអ្នកយកព័ត៌មាន អ្នកកាសែត ភ្នាក់ងារសហការី កម្មាភិបាលបុគ្គលិក នានា។ក្នុងបុព្វហេតុកសាងនិងពង្រឹងធ្លុងមហាសាមគ្គីជាតិវិទ្យុសម្លេងវៀតណាមគប្បីជម្រុញការឃោសនានិងបង្កើតទំនុកទុកចិត្តក្នុងប្រជាជនចំពោះទស្សនទាននិងគោលនយោបាយរបស់បក្សនិងរដ្ឋ។អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថាក្នុងរយៈពេលខាងមុខ កម្មាភិបាល អ្នកកាសែត អ្នកយកព័ត៌មាន អ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាមនឹងបង្កើនរឹទ្ធានុភាពខាងយោបាយនិងលើកកម្ពស់សីលធម៌ក្នុងអាជីពដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យទាន់ពេលវេលានិងតម្រង់ទិសដៅត្រឹមត្រូវ រួមចំណែកក្នុងការកសាងធ្លុងមហាសាម្គី ជាតិ ៕