ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាដឹកនាំសម្ព័ន្ធក្រុមហ៊ុនViettel

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាដឹកនាំសម្ព័ន្ធក្រុមហ៊ុនViettel - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan ថ្លែងមតិនៅជំនួបធ្វើរការនេះ


(VOVworld) - នារសៀលថ្ងៃទី៧​ កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានទៅសាកសួរសុខទុក និងជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel។នៅទីនេះ លោក Nguyen
Thien Nhan  បានអះអាងថា ក្នុងឋានៈជាសម្ព័ន្ធក្រុមហ៊ុនគមនាគមន៍ធំបំផុតនៅទូទាំង
ប្រទេស Viettel ចាំបាច់ត្រូវផ្ដោតលើការអភិវឌ្ឍន៍សម្ភារៈទូរគមនាគមន៍ ដើម្បីអាចធ្វើ
ម្ចាស់ខ្លួនឯងបានពី៧០ដល់៨០%នៃសម្ភារៈហេដ្ឋារចនាសម្ព័ន្ធបណ្ដាញនាឆ្នាំ២០២០
រួមចំណែកក្នុងកិច្ចការពារសន្តិសុខបណ្ដាញជាតិ។លោក បានស្នើរឲ្យ Viettel បង្កើន
អត្រាសម្ភារៈផលិតនៅក្នុងប្រទេស គ្រប់គ្រងបច្ចេកវិទ្យាសម្ភារៈទំនើប បង្កើតសម្ព័ន្ធ
ក្រុមហ៊ុនស្រាវជ្រាវផ្សារភ្ជាប់ជាមួយផលិតលម្មនាំមុខក្នុងការបង្កើតផលិតផល ដែល
មានកម្លាំងប្រកួតប្រជែងដ៏ខ្លាំងក្លា រួមចំណែកទំនើបភាវូបនីយកម្មផ្នែកទូរគមនាគមន៍
វៀតណាម បម្រើឲ្យការអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ