ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទៅបំពេញការងារនៅកោះ LY SON
|
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមទៅបំពេញការងារនៅកោះ LY SON(VOV) |
(VOV)_ក្នុងដំណើរទៅទស្សនារូបសណ្ឋានដាំឪឡឹក ដាំខ្ទឹមសរ នៅស្រុកកោះ
Ly Son នាព្រឹកថ្ងៃទី ១៩ កក្កដា សមាជិកការិយាល័យនយោបាយ និងជាប្រធាន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានលើក ទឹកចិត្តប្រជាកសិករបន្តឆ្លងកាត់លើការលំបាក ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជ
សញ្ញាខ្ទឹមស Ly Son ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងជួបសំណះសំណាលជាមួយអ្នក នេសាទ លោក Nguyen Thien Nhan បានលើកទឹកចិត្តប្រជាជនត្រូវនឹងនរចិត្ត ជឿ
ជាក់ទៅ លើបណ្ដាគោលនយោបាយរបស់បក្ស រដ្ឋ ក្នុងការជួយឧបត្ថម្ភប្រជាជន
ទៅនេសាទ នៅឆ្ងាយឆ្នេរសមុទ្រ ពិសេសគឺកញ្ចប់ឥណទានចំនួន១៦លានលានដុង ដើម្បីតំឡើងនាវា និងជួសជុលនាវា។ លោក Nguyen Thien Nhan បានអះអាងថា៖
“ រដ្ឋអោយខ្ចីទុនដើម្បីតំឡើងនាវា ខ្ចីទុនដើម្បីធ្វើអាជីវកម្ម រដ្ឋទិញការធានារ៉ាប់រង់អោយនាវា និងអ្នកនេសាទ និងបណ្ដុះបណ្ដាលដោយឥតគិតថ្លៃទៀតផង។ រីឯ អ្នកនេសាទត្រូវរួមកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីតំឡើងនាវា។ ថ្ងៃនេះ ក្រុមការ
ងារ នៃរណសិរ្យមាតុភូមិវៀតណាមបានមកដល់ទីនេះដើម្បីប្រគល់ខ្ទង់ទឹកប្រាក់របស់ ជនរួមជាតិក្នុងទូទាំងប្រទេស សំរាប់ប៉ូលីសសមុទ្រ កងកម្លាំងត្រួតពិនិត្យនិងគ្រប់
គ្រងនេសាទ និងសំរាប់អ្នកនេសាទទៀតផង៕”