ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ផ្ញើសារលិខិតអបអរសាទរពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០
(VOVWORLD) - ក្នុងឱកាស ពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ ពុទ្ធសករាជ ២៥៦៤ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានផ្ញើសារលិខិតជូនព្រះសង្ឃ ជនរួមជាតិ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការទាំងអស់នៅវៀតណាម។
នៅក្នុងសារលិខិតនេះ លោក Tran Thanh Man បានលើកសរសើរចំពោះរាល់ការចូលរូមចំណែកដ៏ធំធេងរបស់សមាគមពុទ្ធសាសនាវៀតណាមនិងជនរួមជាតិពុទ្ធបរិស័ទនៅទូទាំងប្រទេស និងក្រៅប្រទេស ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ដូចនាបច្ចុប្បន្ននេះ។ ពិធីបុណ្យវិសាខបូជាឆ្នាំ នេះក៏នឹងប្រព្រឹត្តិទៅ រួមជាមួយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នយោបាយដ៏សំខាន់ៗ របស់ប្រទេសជាតិ និងប្រជាជាតិដូចជា៖ ពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង; លើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិ; លើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និងមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេស។ ដូច្នេះហើយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមានគោលបំណងចង់ឲ្យសមាគមពុទ្ធសាសនាវៀតណាម ព្រះសង្ឈ និងជនរួមជាតិពុទ្ធបរិស័ទ បន្តពង្រីកនូវកម្លាំងនៃផែនមហាសាមគ្គីជនជាតិ និងក្តីមេត្តាករុណារបស់ព្រះពុទ្ធ ដើម្បីជំនះពុះពារលើរាល់ការលំបាក យកឈ្មះលើជំងឺរាតត្បាត COVID – 19 អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខក៏ដូចជាលើកកំពស់ឋានៈរបស់ប្រទេសជាតិផងដែរ៕