ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan

(VOVworld) - នាថ្ងៃទី១១ សីហា នៅរដ្ឋធានីហាណូយ លោក Nguyen​Thien Nhan
សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
សមាតុភូមិវៀតណាម បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធបណ្ដា
អង្គការមិត្តភពវៀតណាម។នៅទីនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា
ក្នុងកាលៈទេសៈដែលសភាពការណ៍ពិភពលោក ផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនិងស្មុគ
ស្មាញ ការជំរុញខ្លាំងបណ្ដាសកម្មភាពសន្តិភាពសាមគ្គីភាព មិត្តភាពនិងសហប្រតិ
បត្តិការរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃប្រទេសនានា នៅក្នុងតំបន់ ត្រូវ
បានបន្តបង្កើនថែមទៀត។លោក Nguyen Thien Nhan ក៏បានផ្ដល់មតិទៅលើកម្មវិធី
សហការសំដៅបង្កើនការងារកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មីរវាងស្ថាប័ន
ទាំង៣ គឺរណសិរ្សមាតិភូមិ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងក្រសួងការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ