(VOVworld) - នារសៀលថ្ងៃទី២៥ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen
Thien Nhan បានមានជំនួបប្រាស្រ័យជាមួយជនវៀតណាមនៅឯបរទេសគំរូ ដែល
ជាសមាជិក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៨។
នៅទីនេះ តំណាងជនវៀតណាមនៅឯបរទេសគំរូនៅប្រទេសនានាដូចជា ជប៉ុន
អាមេរិក អាល្លឺម៉ង់ អង់គេ្លស ឡាវ កម្ពុជា ជាដើម បានជូនដំណឹងព័ត៏មានសំខាន់ៗ
ទាក់ទិនដល់ជីវភាព រស់នៅខាងសេដ្ឋកិច្ច អប់រំ វប្បធម៌នៅប្រទេសសាម៉ី ព្រម
ទាំងចែករំលែកភាព ងាយស្រួលក៏ដូចជាការលំបាកក្នុងការងារប្រមូលផ្ដុំ ចលនា
ជនវៀតណាមនៅឯបរទេស ចូលរួម សកម្មភាពសហគមន៍ ឆ្ពោះទៅស្រុក
កំណើត។លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋជានិច្ចកាល
យកចិត្ត ទុកដាក់និងវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ជនវៀត
ណាមនៅឯបរទេស និង អះអាងថា សហគមន៍ជនវៀតណាមនៅឯបរទេស
ជាចំណែកមិនអាចកាត់ផ្ដាច់ ចេញរបស់ប្រជាជាតិវៀតណាម។
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងតំណាងជនវៀតណាមនៅឯបរទេសជាគំរូថតរូបអនុស្សាវរីយ៍ |
នារសៀលថ្ងៃដដែល លោក Nguyen Thien Nhan បានទៅសាកសួរសុខទុក្ខ
បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាពសាសនា
កាតូលិកវៀតណាម ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យ Thong Nhat
នៃទីក្រុងហូជីមិញ៕