ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនាជាមួយពាណិជ្ជករ វៀតណាមឆ្នើម

(VOVWORLD) -  នារសៀលថ្ងៃទី៥ ខែតុលានៅទីក្រុងហាណូយប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈប្រតិភូចំនួន៦0 រូបជាបណ្ដាអាជីវករវៀតណាមឆ្នើម ចូលរួមសន្និសីទតភ្ជាប់សហគមន៍សហគ្រាសអាស៊ាន។ថ្លែងមតិនៅទីនេះប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានស្វាគមន៍និងបានជួបជាមួយពាណិជ្ជករឆ្នើមនិងតំណាងសហគ្រាស វៀត ណាម
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនាជាមួយពាណិជ្ជករ វៀតណាមឆ្នើម - ảnh 1ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនាជាមួយពាណិជ្ជករ វៀតណាមឆ្នើម 

          នារសៀលថ្ងៃទី៥ ខែតុលានៅទីក្រុងហាណូយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈប្រតិភូចំនួន៦0 រូបជាបណ្ដាអាជីវករវៀតណាមឆ្នើម ចូលរួមសន្និសីទតភ្ជាប់សហគមន៍សហគ្រាសអាស៊ាន។ថ្លែងមតិនៅទីនេះប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានស្វាគមន៍និងបានជួបជាមួយពាណិជ្ជករឆ្នើមនិងតំណាងសហគ្រាស វៀត ណាមដែលមានស្នាដៃជាច្រើន ក្នុងដំណើការសមាហរណកម្មនិងចូលរួមក្នុងសន្និសីទតភ្ជាប់សហគមន៍សហគ្រាសអាស៊ានឆ្នាំ ២០១៧ និងវេទិកាសហគមន៍សេដ្ឋកិច្ចអាស៊ាន៖ ឱកាសនិងបញ្ហាប្រឈមសំរាប់សហគ្រាសវៀតណាមនៅសិង្ហបុរី ឥណ្ឌូនេស៊ី - ម៉ាឡេស៊ី។ លោក Tran Thanh Man បានគូសបញ្ជាក់ថា៖សន្និសិទនិងវេទិការគឺជាឱកាសមួយសម្រាប់ពាណិជ្ជករនិងអង្គភាពអាជីវកម្មវៀតណាមលើកកម្ពស់ការយល់ដឹងនិងទទួលបានព័ត៌មានស្តីពី គោលនយោបាយបើកចំហ ធ្វើសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់និងអន្តរជាតិ។ នេះក៏ជាឱកាសសម្រាប់ពាណិជ្ជករវៀតណាមនិងអង្គភាពអាជីវកម្មវៀតណាមស្វែងរកទីផ្សារអន្ដរជាតិ ជំរុញការនាំចេញ នាំចូល ទាក់ទាញទុនវិនិយោគពីបរទេសនិងដើរតាមនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់និងពិភពលោក។ លោកក៏រំពឹង ថាពាណិជ្ជករនិងអង្គភាពអាជីវកម្មនានានឹងបង្កើតពាណិជ្ជសញ្ញាផលិតផលនិងសេវាកម្មដែលមានគុណភាពនិងកិត្យានុភាពខ្ពស់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បង្កើតប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងខ្ពស់ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងបណ្ដាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ