ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ជូនពរទិវាគ្រូពេទ្យវៀតណាម
(VOVworld)-នាព្រឹកថ្ងៃទី២៧កុម្ភៈ អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរក្រសួង
សុខាភិបាលក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧កុម្ភៈ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអះអាងថា ការ
ផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង កែទម្រង់បែបបទរដ្ឋបាលជា រង្វាស់នៃតម្លៃរបស់ផ្នែក
វេជ្ជសាស្ត្រ។លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះរាល់ាការផ្លាស់ប្តូរថ្មី
យ៉ាងសកម្មរបស់ផ្នែកសុខាភិបាលនាពេលកន្លងទៅ សំដៅថែទាំនិងបម្រើប្រជាជន
ឲ្យបានល្អជាង។តាមលោក Nguyen Thien Nhanថា ប្រជាជនគោរពនិងមានមោន
ភាពអំពីជួរកម្មាភិបាលផ្នែកសុខាភិបាល។
|
ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhanអញ្ជើញជូនពរក្រសួងសុខាភិបាលក្នុងឱកាសទិវាគ្រូព្រទ្យវៀតណាមថ្ងៃទី២៧កុម្ភៈ |
តាងនាមក្រសួងសុខាភិបាល រដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បាន
អះអាងថា ផ្នែកវេជ្ជាសាស្ត្រនឹងបន្តខិតខំប្រឹងប្រែងពង្រីកនូវប្រៀបខ្លាំងនិងស្នាដៃ
ដែលទទួលបានសំដៅបំពេញល្អរាល់ភារកិច្ចដែលទទួលបាន។
ក្នុងឱកាសរំលឹកខួបលើកទី៦២នៃទិវាគូ្រពេទ្យវៀតណាម នារសៀលថ្ងៃ
ទី២៦កុម្ភៈ ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយលោក Dinh La Thang លេខា
បក្សទីក្រុងហូជីមិញបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរស្ថាប័នសុខា ភិបាល
នានាលើទូទាំងទីក្រុង។
ក្នុងថ្ងៃដដែល សមាគមន៍វេជ្ជសាស្ត្រវៀតណាមនៅរុស្ស៊ីបានរៀបចំជំនួប
សំណេះសំណាលនៅរដ្ឋធានីម៉ូស្គូ។ ពិធីនេះបានរៀបចំជារៀងរាល់ឆ្នាំសំដៅរំលឹក
ទិវាគ្រូពេទ្យវៀតណាមនិងជាឱកាសសម្រាប់គិលានុបដ្ឋាក វេជ្ជបណ្ឌិត និងនិស្សិត
ផ្នែកវេជ្ជសាស្រ្តដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅរុស្ស៊ីផ្លាស់ប្តូរបទពិសោធន៍។
វេជ្ជបណ្ឌិត Phan Tuyet Hang អនុប្រធានសាមគមន៍វេជ្ជសាស្រ្តវៀតណាមប្រចាំនៅ
រុស្ស៊ីបានឲ្យដឹងថា៖
“សមាគមវេជ្ជសាស្រ្តវៀតណាមប្រចាំនៅរុស្ស៊ីនៅតែជួយឧបត្ថម្ភអាណិកជននៅទី
នេះអំពីការងារថែទាំសុខភាព។ យើងខ្ញុំក៏បានឯកភាពនឹងទៅពិនិត្យព្យាបាល
ឲ្យបងប្អូន ហើយក៏ផ្សព្វផ្សាយឲ្យពួកគេដឹងថា ពេលមានជំងឺត្រូវទៅពិនិត្យព្យាបាល
ជាបន្ទាន់កុំទុកដល់ពេលអាករៈធ្ងន់ធ្ងរទើបទៅពេទ្យគឺគ្រោះថ្នាក់ណាស់”។
ក៏នៅរសៀលថ្ងៃទី២៦កុម្ភៈដែរ នៅរដ្ឋធានីភ្នំពេញប្រទេសកម្ពុជា សមាគម
ជនវៀតណាមនៅកម្ពុជាបានរៀបចំពិធីជប់លៀង ព្រមទាំងបង្ហាញមុខនូវគណៈកម្មា
ធិការនៃសមាគមគ្រូពេទ្យវៀតណាមនៅកម្ពុជាផងដែរ។ សមាគមគ្រូពេទ្យវៀត
ណាមនៅកម្ពុជាជាអង្គការស្ម័គ្រចិត្តដំណើរសកម្មភាពដើម្បីជនវៀតណាមនៅកម្ពុជា៕