ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច Nguyen Van Binh មានបទសន្ទរកាថានៅ វាទិកាសេដ្ឋកិច្ចអន្តរជាតិអាស៊ីបូព៌ារល
(VOVWORLD) - នាថ្ងៃទី ៦ កញ្ញា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី បានប្រារព្ធឡើងពិធីបើកវេទិកាសេដ្ឋកិច្ចអន្តរជាតិអាស៊ីបូប៌ារលើកទី ៣ (EEF) ដោយប្រធានបទ «អាស៊ីបូព៌ារបង្កើតឡើងការពិតជាក់ស្តែងថ្មី» រួមជាមួយការចូល រួមរបស់ថ្នាក់ដឹកនាំជួរមុខមជ្ឈដ្ឋានសហគ្រិននិងអ្នកសេដ្ឋកិច្ចលើពិភពលោក ចំនួន ៥ ពាន់នាក់។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច Nguyen Van Binh មានបទសន្ទរកាថានៅ វាទិកាសេដ្ឋកិច្ចអន្តរជាតិអាស៊ីបូព៌ារល |
(VOVworld) – នាថ្ងៃទី ៦ កញ្ញា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី បានប្រារព្ធឡើងពិធីបើកវេទិកាសេដ្ឋកិច្ចអន្តរជាតិអាស៊ីបូប៌ារលើកទី ៣ (EEF) ដោយប្រធានបទ «អាស៊ីបូព៌ារបង្កើតឡើងការពិតជាក់ស្តែងថ្មី» រួមជាមួយការចូល រួមរបស់ថ្នាក់ដឹកនាំជួរមុខមជ្ឈដ្ឋានសហគ្រិននិងអ្នកសេដ្ឋកិច្ចលើពិភពលោក ចំនួន ៥ ពាន់នាក់។ ថ្លែងសន្ទរកថានៅទីនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖ តំបន់អាស៊ីបូព៌ារគឺជាតំបន់ដីដែលពោរពេញទៅដោយធនធានធម្មជាតិ រួមជាមួយ គ្នានោះគឺជាគោលនយោបាយយុទ្ធសាស្ត្ររបស់រុស្ស៊ីសំដៅអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធ បច្ចេកវិទ្យា ហិរញ្ញវត្ថុ ប្រភពធនធានមនុស្សនិងគោលនយោបាយអទិភាព ពិសេសសំដៅអភិវឌ្ឍន៍បណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេសនិងយន្តការកំពង់ផែរ សមុទ្រសេរីភាពដែលនឹងនាំ Vladivostok ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី តភ្ជាប់រុស្ស៊ីជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិកនានា៕