ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួល​ជួបជាមួយ​រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស

(VOVWORLD) - នារសៀលថ្ងៃទី ១១ ធ្នូ នៅវិមានរដ្ឋសភា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោកស្រី Elizabeth Truss។ 
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួល​ជួបជាមួយ​រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស - ảnh 1 ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh ទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Vu Hong Thanh បានអះអាងថា វៀតណាមជានិច្ចកាលគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអង់គ្លេស។ ទន្ទឹមនឹងនេះ លោកបានសម្ដែងគោលបំណងថា បន្ទាប់ពីបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស (UKFTA) ភាគីទាំងពីរបញ្ចប់នីតិវិធីយ៉ាងឆាប់រហ័ស ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស Elizabeth Truss មានបំណងវៀតណាមជួយគាំទ្រនិងជំរុញការដែលអង់គ្លេសចូលរួម កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយជឿជាក់ថា តាមរយៈ CPTPP នោះ ប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ