ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ទទួលជួបអនុប្រធានក្រុមហ៊ុនប្រេងឧស្ម័ន Total (បារាំង)

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Philip Olivier អនុប្រធានទទួលបន្ទុកអាជីវកម្មឧស្ម័នធម្មជាតិ (LNG) នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total (បារាំង)។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ទទួលជួបអនុប្រធានក្រុមហ៊ុនប្រេងឧស្ម័ន Total (បារាំង) - ảnh 1ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា គោលនយោបាយថាមពលរបស់វៀតណាមគឺត្រូវអភិវឌ្ឍព្រមៗគ្នា សមស្របនូវប្រព័ន្ធថាមពល រួមមានអគ្គិសនី ប្រេងនិងឧស្ម័នធ្យូងថ្ម ថាមពលថ្មីនិងកកើតឡើងវិញ ក្នុងនោះផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍថាមពលស្អាត ថាមពលថ្មីនិងកកើតឡើងវិញ។ ក្នុងបរិបទដែលតម្រូវការថាមពលស្អាតកើនឡើងដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ វៀតណាមត្រូវការប្រភពវិនិយោគធំៗ ជាច្រើនក្នុងវិស័យថាមពល។ ហេតុដូច្នេះ វៀតណាមត្រៀមខ្លួនជាស្រេច  ជួយឧបត្ថម្ភលើសកម្មភាពវិនិយោគ ធ្វើអាជីវកម្មនិងអនុវត្តន៍នូវគម្រោងការរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total និងអាជីវកម្មបារាំងដែលកំពុងវិនិយោគនៅវៀតណាម។

ចំណែកខ្លួនវិញ លោក Philip Olivier មានបំណងធ្វើការវិនិយោគរយៈពេលវែង និងបានចូលរួមគម្រោងសំខាន់ៗក្នុងឧស្សាហកម្មអគ្គិសនីនៅវៀតណាម ក៏ដូចជាចូលរូមជំរុញការអភិវឌ្ឍទីផ្សារថាមពល ជាពិសេសឧស្សាហកម្មអគ្គិសនីឧស្ម័នធម្មជាតិ ដែលជាឧស្សាហកម្មប្រៀបខ្លាំងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Total នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ