ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ចលនាបោះឆ្នោតនៅខេត្ត Khanh Hoa

(VOVWORLD) - ភារកិច្ចស្នូលៗមួយចំនួនដែល ត្រូវបានលោកប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមកំណត់នោះគឺ៖ ធ្វើសេនាធិការ លើកសំណើរជូនមជ្ឈឹមនូវការកសាងគោលមាគ៌ា គោលជំហរ គោលនយោបាយធំៗដើម្បីផល ប្រយោជន៍របស់ប្រទេស ប្រជាជាតិ និងប្រជាជន ហើយនាំសេដ្ឋកិច្ចខេត្ត Khanh Hoa អភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាពផងដែរ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Tran Tuan Anh ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ចលនាបោះឆ្នោតនៅខេត្ត Khanh Hoa - ảnh 1សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Tran Tuan Anh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ dangcongsan.vn)
ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្ត Khanh Hoa បានរៀបចំកិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោត ចលនាបោះឆ្នោត ចំពោះបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ អាណត្តិ ២០២១-២០២៦។ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹម លោក Tran Tuan Anh បានចូលរួមកិច្ចប្រជុំនៅមណ្ឌលបោះឆ្នោតលេខ១ រួមមានទីរួមខេត្ត Ninh Hoa និងស្រុក Van Ninh ខេត្ត Khanh Hoa។
នៅកិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោក Tran Tuan Anh បានបង្ហាញខ្លឹមសារនៃកម្មវិធីសកម្មភាពរបស់ខ្លួន។ ភារកិច្ចស្នូលៗមួយចំនួនដែល ត្រូវបានលោកប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមកំណត់នោះគឺ៖ ធ្វើសេនាធិការ លើកសំណើរជូនមជ្ឈឹមនូវការកសាងគោលមាគ៌ា គោលជំហរ គោលនយោបាយធំៗដើម្បីផល ប្រយោជន៍របស់ប្រទេស ប្រជាជាតិ និងប្រជាជន ហើយនាំសេដ្ឋកិច្ចខេត្ត Khanh Hoa អភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាពផងដែរ។
កិច្ចប្រជុំជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ចលនាបោះឆ្នោត បានប្រព្រឹត្ត ទៅក្នុងបរិយាកាសប្រជាធិបតេយ្យ យកចិត្តទុកដាក់ ស្របតាមច្បាប់ហើយសម្រេច បានលទ្ធផលវិជ្ជមាន។ ម្ចាស់ឆ្នោតបានសម្ដែងនូវជំនឿជាក់ ហើយវាយតម្លៃខ្ពស់ពី ខ្លឹមសារកម្មវិធីសកម្មភាពរបស់បេក្ខជន ព្រមទាំងជឿជាក់ផងដែរថា ការបោះឆ្នោតរដ្ឋ សភានីតិកាលទី១៥នឹងសម្រេចជោគជ័យយ៉ាងល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ