ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម៖ បង្កលក្ខណៈងាយស្រួល សម្រាប់សម្ព័ន្ធក្រុមហ៊ុន Google បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែធ្នូ នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh ប្រ ធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម វៀត ណាមបានទទួលជួបជាមួយលោក Kent Walker អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម៖ បង្កលក្ខណៈងាយស្រួល សម្រាប់សម្ព័ន្ធក្រុមហ៊ុន Google បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម - ảnh 1លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម អញ្ជើញជួបជាមួយលោក Kent Walker អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google (រូបថត៖ TTXVN) 

នៅក្នុងជំនួបនេះ លោក Kent Walker បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថល ភាវូបនីយកម្មខឿនសេដ្ឋកិច្ច កំពុងជានិន្នាការដ៏សំខាន់មួយលើពិភព លោក ដែល អាចនាំមកនូវតម្លៃដ៏ធំធេង ហើយសម្ព័ន្ធក្រុមហ៊ុន Google ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមដើម្បីចូលរួមក្នុងដំណើរការនេះអោយបានងាយស្រួល។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានាមក បណ្ដាក់ទុននិងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម ដែលក្នុងនោះមានសហគ្រាស អាមេរិកដូចជា Google។

លោកបានស្នើអោយ Google បន្តសហប្រតិបតិ្តការជួយ ឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម ជាពិសេសគឺការ ចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្ស បច្ចេកវិទ្យាមានគុណភាពខ្ពស់ ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ