ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមជួបធ្វើការជាមួយតំណាងពាណិជ្ជកម្មអាមេរិក

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមជួបធ្វើការជាមួយតំណាងពាណិជ្ជកម្មអាមេរិក - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការនេះ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២២ មេសា នៅរដ្ឋធានីហាណូយរបស់វៀតណាម
លោក Vuong Dinh Hue ប្រធាគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានទទួល
ជួប សន្ទនាជាមួយលោក Michael Froman តំណាងពាណិជ្ជកម្មអាមេរិកដែលកំពុង
មក បំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ និយាយដល់កម្មវិធីចរចារ
អំពី កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្រ្តអន្តរប៉ាស៊ីហ្វ្រិក (TPP) លោក Vuong
Dinh Hue បានសំដែងគោលបំណងថា ពង្រាងច្បាប់ស្ដីពី សិទ្ធិជំរុញពាណិជ្ជកម្ម
(TPA) នឹង ត្រូវបានព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិកអនុម័តយ៉ាងឆាប់រហ័ស
ហើយប្រគល់ សិទ្ធិចរចារសំរាប់ប្រធានាធិបតីអាមេរិកលោក Obama។លោក
Vuong Dinh Hue ក៏សង្ឃឹមថា ក្នុងឋានៈរបស់ខ្លួន លោក Michael Froman នឹងជំរុញ
ដំណើរការចរចារ រវាងអាមេរិកនិងវៀតណាមក៏ដូចជាប្រទេសដៃគូ TPP ផ្សេងៗ
ទៀត ដើម្បីសំរាចការ ចរចារយ៉ាងឆាប់បំផុត។ លោក Michael Froman បានវាយ
តំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិងលទ្ធផលនៃ ការចរចារ TPP រហូតមកដល់
ពេលនេះនិងអះអាងនូវប្ដេជ្ញាចិត្តរបស់អាមេរិករួមជាមួយ ប្រទេសជាសមាជិក
នានាសំដៅសំរេចការចរចារក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ