ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Facebook

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Nguyen Van Binh សមាជិកការិយា ល័យនយោបាយ លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈ     កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Silmon Miller អនុប្រធានទទួលបន្ទុកគោលនយោបាយសាធារណៈប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលោក Benjamin Joe អនុប្រធានទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍និងទីផ្សារទើបនឹងលេចចេញរបស់ក្រុមហ៊ុន Facebook ផងដែរ។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក  Nguyen Van Binh អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Facebook - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ daidoanket.vn)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឲ្យដឹងថាបច្ចុប្បន្ន Facebook កំពុងអនុវត្តនូវសកម្មភាពគាំទ្រអាជីវកម្មជាច្រើននៅក្នុងប្រទេសវៀតណាម ព្រមទាំងគាំទ្រដល់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម ក៏ដូចជាសហគ្រិនជាស្ត្រីនិងសហគមន៍ចាប់ផ្ដើមអាជីវកម្មនៅវៀតណាម។

ក្នុងឱកាសនេះ លោក Nguyen Van Binh បានស្នើឲ្យ Facebook គួរឲ្យរៀបចំការផ្លាស់ប្តូរ និងសហការយ៉ាងជិតស្និទជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀត ណាម លុបចោលព័ត៌មានអាក្រក់ ដែលប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គមជាដើម។ រីឯខ្លូនវិញ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Facebook ក៏បានប្រកាសថា ក្រុមហ៊ុនបានពង្រីកផលិតកម្មនៅវៀតណាម ជាពិសេស ផលិតផល វ៉ែនតា Oculus Rift S ជំនាន់ថ្មី ព្រមទាំងកំពុងស្វែងរកដៃគូ ដើម្បីផលិតឡើងផលិតផលថ្មីផ្សេងៗទៀតនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ