ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំប្រទេសចិនបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបទទូលលោក Zhang Dejiang |
(VOVworld)-នារសៀលថ្ងៃទី១១វិច្ឆិកា ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំ
ណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang និងគណៈប្រតិភូជាន់ខ្ពស់
បក្សនិងរដ្ឋចិនបានចាកចេញពីទីក្រុង Da Nang បញ្ចប់ប្រកបដោយជោគជ័យ
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១វិច្ឆិកា
តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan។ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Zhang Dejiang បាន អញ្ជើញ
ជួបចរចារជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួប សម្តែងការ
គួរសមអគ្គលេខាបក្ស លោកNguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang
និងជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc រួមទាំង
ចូលរួមការជួបប្រាស្រ័យមួយចំនួនទៀត។
តាមរយៈជំនួបទាំងនេះ ភាគីទាំងពីរសុទ្ធតែបានអះអាងនូវការយកចិត្តទុកដាក់
លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរ
ក៏បានពិភាគ្សាលើវិធានការមួយចំនួនសំ ដៅជម្រុញទំនាក់ទំនងសហប្រតិបត្តិការ
រវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាចិន នាពេលខាងមុខ៕