ប្រធានគណៈកម្មាធិការអឺរ៉ុបបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម

(VOVworld) - នាយប់ថ្ងៃទី២៦ សីហា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jose
Manuel Durao Barroso បានចាកចេញពីទីក្រុងហូជីមិញបញ្ចាប់ដំណើរទស្សនកិច្ចក្នុង
រយៈពេល២ថ្ងៃនៅវៀតណាម។
មុននោះ នាថ្ងៃដដែល ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយ
លោក Manuel Barroso។នៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក
Le Hoang Quan បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាមនិងEUនាប៉ុន្មាន
ឆ្នាំកន្លងទៅ ជាពិសេសគឺក្នុងកាលៈទេសៈដែលវិបតិ្តសេដ្ឋកិច្ចហិរញ្ញវត្ថុកើតមានឡើង
លើទូទាំងពិភពលោក។តាមលោក Le Hoang Quan ថា ទីក្រុងហូជីមិញជាតំបន់ដែល
ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីបណ្ដាវិនិយោគិនអឺរ៉ុប ដោយមានគម្រោង
ការណ៍វិនិយោគចំនួន៨៣៣ ក្នុងទុនវិនិយោគសរុបចំនួន៨,៩ពាន់លានដុល្លារអាមេ
រិក។ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៤ ទីក្រុងហូជីមិញបាននាំចេញទំនិញទៅEUក្នុង
ទឹកប្រាក់ចំនួន២,១ពាន់លានដុល្លារអាមេរិក និងនាំចូលទំនិញដែលេជិតជាទឹកប្រាក់
១,២ពាន់លានដុល្លារអាមេរិកពីប្លុកនេះ។

ប្រធានគណៈកម្មាធិការអឺរ៉ុបបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan​ (ខាងស្ដាំ)និង
ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jose Manuel Durao Barroso

រីឯខ្លួនវិញ លោកប្រធានគណៈកម្មាធិការអឺរ៉ុប Manuel Barroso បានឲ្យដឹងថា
បណ្ដាអង្គភាពអាជីវកម្មនៃEU សុទ្ធតែសំដែងនូវការពេញចិត្តអំពីយថាទស្សន៍សហ
ប្រតិបតិ្តការ និងការអភិវឌ្ឍន៍ដ៏ល្អប្រសើរនាពេលអនាគតរបស់វៀតណាម ដែលក្នុង
នោះមានទីក្រុងហូជីមិញផង។លោកបានឲ្យដឹងថែមទៀតថា៖
“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគី នាពេលខាងមុខ
គឺជាមូលដ្ឋានដើម្បីជំរុញថែមទៀតទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ចកម្ម
រវាងវៀតណាមនិងEU។បណ្ដាអង្គភាពអាជីវកម្មអឺរ៉ុបសុទ្ធតែមានចំណាប់អារម្មណ៍
យ៉ាងខ្លាំងក្លាចំពោះបញ្ញានិងសមត្ថភាពរបស់ជនវៀតណាម ប៉ុន្តែពួកគេចាត់ទុកថា វៀតណាមត្រូវជំរុញខ្លាំងការបណ្ដុះបណ្ដាលដើម្បីបង្កើនលទ្ធកម្មរបស់ខ្លួនថែមទៀត។នេះជាវិស័យដែលEUអាចជួយឧបត្ថម្ភវៀតណាមដ៏ល្អបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ