ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសម្ចាស់ផ្ទះអូឡាំពិករដូវរងារប៉េកាំងឆ្នាំ២០២២
(VOVWORLD) - ថ្លែងនៅសន្និសីទសារ ព័ត៌មាននៅរដ្ឋធានីប៉េកាំង ចិន លោកប្រធាន IOC Thomas Bach បានវាយតម្លៃ ថា កីឡាករកីឡាការិនីទាំងអស់ដែលចូលរួមកីឡាអូឡាំពិករដូវរងារប៉េកាំងឆ្នាំ២០២២ សុទ្ធតែមានអារម្មណ៍ពេញចិត្តចំពោះទីកន្លែងប្រកួត សេវាកម្ម…។
នាថ្ងៃទី១៨ ខែកុម្ភៈ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានវាយតម្លៃខ្ពស់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងារប៉េកាំងឆ្នាំ២០២២ រហូតមកទល់ពេលនេះបានសម្រេចជោគជ័យល្អប្រសើរ។ ថ្លែងនៅសន្និសីទសារ ព័ត៌មាននៅរដ្ឋធានីប៉េកាំង ចិន លោកប្រធាន IOC Thomas Bach បានវាយតម្លៃ ថា កីឡាករកីឡាការិនីទាំងអស់ដែលចូលរួមកីឡាអូឡាំពិករដូវ រងារប៉េកាំងឆ្នាំ២០២២ សុទ្ធតែមានអារម្មណ៍ពេញចិត្តចំពោះទីកន្លែងប្រកួត សេវាកម្ម…។ ភស្តុតាងគឺបណ្ដា កីឡាករកីឡាការិនីបានបង្ហាញពីការសម្ដែងដ៏ឆ្នើមៗ ជាមួយនឹងស្មារតីអូឡាំពិកមិន ធ្លាប់មានតាំងពីមុនមក។
លោកប្រធាន IOC ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលប្រទេសម្ចាស់ផ្ទះចិនបានអនុវត្តន៍នៅកីឡាអូឡាំពិករដូវរងារប៉េកាំងឆ្នាំ ២០២២ផងដែរ៕