ប្រធានគណៈចាត់តាំងមជ្ឃឹមរបស់បក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការថវិការនៃរដ្ឋស

(VOVworld) - នារសៀលថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ លោក To Huy Rua សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមនិងជា
ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន បានទទួលជួបសន្ទនាជាមួយ
លោក Toshihiro Nikai ប្រធានគណៈកម្មាធិការថវិការនៃរដ្ឋសភាជាន់ទាបជប៉ុន និងជា
ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម ដែលកំពុងមានដំណើរទស្សន
កិច្ចនៅប្រទេសវៀតណាម។នៅក្នុងជំនួបនេះ លោក To Huy Rua បានអះអាងថាវៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការគ្រប់គ្រងនិងប្រើប្រាស់ប្រភពទុន ODA
ប្រកបដោយប្រសិទ្ធិភាព និងត្រូវតាមគោលដៅ ព្រមទាំងសន្យានឹងបង្កើនបន្ថែមការ
ត្រួតពិនិត្យនិងតាមដានការប្រើប្រាស់ប្រភពទុននេះ។លោក To Huy Rua បានស្នើរឲ្យ
ក្រុមសមាជិកមិត្តភាពទាំង២បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ
ជាពិសេសគឺវិស័យកសិកម្ម និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។

ប្រធានគណៈចាត់តាំងមជ្ឃឹមរបស់បក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការថវិការនៃរដ្ឋស - ảnh 1
លោក To Huy Rua ទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការ ថវិការនៃរដ្ឋសភាជាន់ទាបជប៉ុនលោក Toshihiro Nikai (រូបថត៖baomoi.com)

លោក Toshihiro Nikai បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រធានសម្ព័ន្ធសមាជិកសភា
មិត្តភាពជប៉ុនវៀតណាមក៏ដូចជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ចកម្ម និង
ឧស្សាហកម្មជប៉ុន លោកនឹងមានការរួមវិភាគទានយ៉ាងសកម្មក្នុងការបង្កើនទំនាក់
ទំនងដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ