ប្រធានគណៈចាត់តាំងមជ្ឈឹមបានជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុននិងប្រធានសម្ព័ន្ធភាពព្រឹទ្ធសមាជិកជប៉
|
ប្រធានគណៈចាត់តាំងមជ្ឈឹមបានជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុននិងប្រធានសម្ព័ន្ធភាពព្រឹទ្ធសមាជិកជប៉ុន-វៀតណាម (VTV) |
Vovworld-នាថ្ងៃទី១៧កញ្ញានៅរដ្ឋធានីតូក្យូ ប្រធានគណៈចាត់តាំងមជ្ឈឹម
លោក To Huy Rua ប្រធានក្រុមព្រឹទ្ធសមាជិកមិត្តភាពវៀតណាម-ជប៉ុនបានជួប
សន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Hatto Yama។ នៅទីនេះ លោក To
Huy Rua បានថ្លែងអំណរគុណលោក Hatto Yama អំពីរាល់ការរួមចំណែកសំខាន់
សំរាប់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុនលើឋានៈនាយករដ្ឋមន្ត្រីមុន
នេះក៏ដូចជាលើឋានៈប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីបូព៌ានាបច្ចុប្បន្ន។
នាថ្ងៃដដែលលោក To Huy Rua បានជួបសន្ទនាជាមួយព្រឹទ្ធសមាជិក Toshihiro
Nikai ប្រធានសម្ព័ន្ធភាពព្រឹទ្ធសមាជិកមិត្តភាពជប៉ុន-វៀតណាមនៅទីស្ដីការគណៈ
បក្សប្រជាធិបតេយ្យសេរីជប៉ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីផែនការ
សហប្រតិបត្តិការរវាងក្រុមព្រឹទ្ធសមាជិកមិត្តភាពទាំងពីរនាពេលខាងមុខ៕