ប្រធានគណៈចាត់តាំងមជ្ឈឹមលោក To Huy Rua ជួបធ្វើការនៅរុស្ស៊ី

ប្រធានគណៈចាត់តាំងមជ្ឈឹមលោក To Huy Rua ជួបធ្វើការនៅរុស្ស៊ី - ảnh 1
ប្រធានគណៈចាត់តាំងមជ្ឈឹមលោក To Huy Rua ជួបធ្វើការនៅរុស្ស៊ី

(VOVworld)-ក្នុងឳកាសពំពេញទស្សនកិច្ចការងារនៅរុស្ស៊ី នាថ្ងៃទី២៣តុលា នៅ ម៉ូស្កូ សមាជិកការិយាល័យនយោបាយ ប្រធានគណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនិស្តវៀត
ណាមលោក To Huy Rua បានមានជំនួបសន្ទនាជាមួយលោក Gennady Zyuganov
ប្រធាន​​បក្ស កុម្មុយនិស្តរុស្ស៊ី។ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ បានផ្លាស់ប្តូរអំពីស្ថានភាព
នៃប្រ​ទេសទាំងពីរ បក្សទាំងពីរ និងរាល់វិធានការជម្រុញនិងលើកកំពស់ ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនាពេលខាងមុខ។ លោក To Huy Rua លើក
ច្បាស់ថា៖ “បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលចាត់ទុកទំនាក់ទំនងជាមួយបក្ស កុម្មុនិស្តរុស្ស៊ីគឺសំខាន់ណាស់។ យើងសុទ្ធតែមានឧត្តមគតិកុម្មុយនិស្តរួម។ យើងខ្ញុំជឿ
ជាក់ និងសង្ឈឹមថា បក្សកុម្មុយនិស្តរុស្ស៊ីនឹងពង្រឹងតួនាទីដ៏ធំធេងរបស់ខ្លួន ក្នុង  Duma ជាតិនិងក្នុងសង្គមរុស្ស៊ីផងដែរ”។

        រីឯខ្លួនវិញ លោក Zyuganov សង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តរុស្ស៊ី គាំទ្រទាំងស្រុង
ការផ្តូតផ្តើមគំនិតរបស់ប្រធានាធិបតីលោក Vladimir Putin រដ្ឋាភិបាលនិងរដ្ឋសភារុស្ស៊ី ក្នុងការផ្តល់អាទិភាពបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ