ប្រធានគណបក្ស SPD មានសុទិដ្ឋិនិយមអំពីលទ្ធភាពបញ្ចុះបញ្ចូលបក្ខជន គាំទ្រសម្ព័ន្ធភាពជាមួយ CDU/CSU

(VOVWORLD) - នាថ្ងៃទី ៧ កុម្ភៈ ប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) លោក  Martin Schulz បានសម្តែងសុទិដ្ឋិនិយមក្នុងពេលដែលចាត់ទុកថា លោកអាចបញ្ចុះបណ្ចូលបណ្ដាបក្ខជនគាំទ្រកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធភាពដែល ទើបនឹងទទួលបាននាព្រឹកថ្ងៃដដែលរវាងគណបក្សរបស់លោកជាមួយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ/សង្គមគ្រិស្តសាសនា (CDU/CSU) របស់អធិការបតី លោកស្រី  Angela Merkel។
ប្រធានគណបក្ស SPD មានសុទិដ្ឋិនិយមអំពីលទ្ធភាពបញ្ចុះបញ្ចូលបក្ខជន គាំទ្រសម្ព័ន្ធភាពជាមួយ CDU/CSU  - ảnh 1ប្រធានគណបក្ស SPD មានសុទិដ្ឋិនិយមអំពីលទ្ធភាពបញ្ចុះបញ្ចូលបក្ខជន គាំទ្រសម្ព័ន្ធភាពជាមួយ CDU/CSU  

(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ ប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) លោក  Martin Schulz បានសម្តែងសុទិដ្ឋិនិយមក្នុងពេលដែលចាត់ទុកថា លោកអាចបញ្ចុះបណ្ចូលបណ្ដាបក្ខជនគាំទ្រកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធភាពដែល ទើបនឹងទទួលបាននាព្រឹកថ្ងៃដដែលរវាងគណបក្សរបស់លោកជាមួយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ/សង្គមគ្រិស្តសាសនា (CDU/CSU) របស់អធិការបតី លោកស្រី  Angela Merkel។ ក្នុងសេចក្តីប្រកាសមួយ ថ្នាក់ដឹកនាំ SPD លោក  Martin Schulz  បានឲ្យដឹងថា៖ លោកនឹងលាលែងពីដំណែងបន្ទាប់ពីការបោះ ប្រជាមតិរបស់បក្ខជនស្តីអំពីការគាំទ្រកិច្ចព្រមព្រៀងពោលខាងលើជាមួយ CDU/CSU ដែរឬទេ។ លោកបានសង្កត់ធ្ងន់ទៅលើគោលបំណងក្លាយទៅជា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក្នុងរដ្ឋាភិបាលថ្មីរបស់អធិការបតី Angela Merkel ប្រសិនបើ បក្ខជនទាំងឡាយបានឯកភាពគាំទ្រកិច្ចព្រមព្រៀងនេះ ព្រមទាំង អះអាងថា៖ លោកនឹងតស៊ូដើម្បីផ្លាស់ប្តូរថ្មីសហភាពអឺរ៉ុប។ ក្នុងសេចក្តីប្រកាស មួយទៀត លោក Martin Schulz  បានអំពាវនាវថ្នាក់ដឹកនាំនិងបណ្ដា បក្ខជន SPD តែងតាំងលោកស្រី Andrea Nahles ជាអ្នកបន្តលោកក្នុងមហាសន្និ បាតនៃគណបក្សនេះនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ